Featured Post
- Get link
- X
- Other Apps

ក្រូចឆ្មារលឿងដែលយើងទិញពីផ្សារទំនើប គឺងាយនឹងយកគ្រាប់វាមកបណ្តុះកូន និងមិនពិបាកថែទាំឡើយ។ របៀបបណ្តុះក្រូចឆ្មារ គឺវាស្រដៀងគ្នានឹងបណ្តុះគ្រាប់ផ្លែប៉ោមដែរ។ សូមសាកល្បងវិធីខាងក្រោម
របៀបបណ្តុះ
- ពុះផ្លែក្រូចឆ្មារលឿងកុំឲ្យកាំបិតប៉ះគ្រាប់នៅខាងក្នុង រួចយកគ្រាប់ចេញ
- យកគ្រាប់ក្រូចឆ្មារលឿងទៅលាងឲ្យស្អាត ហើយទុកឲ្យស្ងួតជាតិរំអិល
- បកសំបកចេញពីគ្រាប់ (សូមមើលក្នុងវីដេអូ)
- យកគ្រាប់ក្រូចដែលបកសំបករួចទៅដាក់ក្នុងក្រដាសជូនមាត់
- ស្រោចទឹកលើក្រដាសជូតមាត់ឲ្យសើមល្មម រួចដាក់ក្នុងកំប៉ុងបិតឲ្យជិតកុំឲ្យប៉ះពន្លឺថ្ងៃរយះពេល៧ថ្ងៃ
- ៧ ទៅ១០ថ្ងៃក្រោយគ្រាប់ក្រូចនឹងចេញឬស រួចយកទៅដាក់នៅក្នុងផើងជាការស្រេច។
- ១៤ថ្ងៃក្រោយពីដាក់ក្នុងផើង កូនក្រូចនឹងលាស់ស្លឹកតូចៗ ។ ខាងក្រោមនេះជាកូនក្រូចលឿងអាយុ ១៤ថ្ងៃ ។
សូមទស្សនាពីវិធីបណ្តុះនៅក្នុងវីដេអូខាងក្រោម៖
- Get link
- X
- Other Apps

Comments
Post a Comment