Featured Post

អត្ថប្រយោជន៍ផ្លែពោតបារាំង ឬអូក្រា

ពោតបារាំង ឬអូក្រា គឺជាបន្លែដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន។ វាងាយស្រួលដាំដុះ និងផ្តល់ផលផ្លែច្រើនតាមតម្រូវការ ។ ផ្លែពោតបារាំងត្រូវបានប្រពលរដ្ឋខ្មែរនិយមចូលចិត្តយកទៅចំអិនម្ហូបជាម្រើនមុខដូចជា៖ សម្លរកកូរ សម្លរម្ជូរ ប្រហើរ ឆា ជាដើម។ ជាពិសេសវាត្រូវបានបរិភោគយ៉ាងទូលំទូលាយនៅតាមហាងសាច់អាំងសឹងគ្រប់ទីកន្លែង និងភោជនីដ្ឋានជាច្រើនផងដែរ។ លោកអ្នកប្រហែលជានៅមានចង្ងល់ពីអត្ថប្រយោជន៍របស់ពោទបារាំងចំពោះសុខភាពមានអ្វីខ្លះ បានជាគេពេញនិយមទទួលទានវាម៉្លេះ។
ពោតបារាំងមានអត្ថប្រយោជន៍ជាច្រើនដូចជា៖

  1. ការពារជម្ងឺថ្លើម
  2. កាត់បន្ថយជាតិខ្លាញ់អាក្រក់ក្នុងរាងកាយ
  3. ជំនួយសុខភាពភ្នែក
  4. កាត់បន្ថយជាតិស្កនៅក្នុងឈាមបានល្អ
  5. ជំនួយសុខភាពបេះដូងបានល្អ
  6. មានប្រសិទ្ធភាពខ្ពស់ក្នុងការសំរកទំងន់
  7. ជួយកាត់បន្ថយស្លាកស្នាមនៅលើស្បែក និងស្នាមមុននៅលើផ្ទៃមុខ
និងមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើនទៀត។

Comments