Featured Post

សាលាដូងលើភ្នំគិរីរម្យ ជាទីកន្លែងល្អបំផុតសម្រាប់ដំណើរកំសាន្តជាក្រុម

លោកអ្នកប្រហែលជាធ្លាប់ឮឈ្មោះសាលាដូងតាមរយៈសារពត៌មានផ្សេងៗ ឬតាមរយៈសកម្មភាពសង្គមផ្សេងៗកន្លងមករួចមកហើយ។ ប្រសិនជាលោកអ្នកមានគម្រោងដំណើរកំសាន្តលក្ខណៈជាក្រុម ឬក៏មានគម្រោងធ្វើសកម្មភាពសង្គម លោកអ្នកអាចជ្រើសយកសាលាដូងនៅលើភ្នំគិរីរម្យ អាចជាគោលដៅដ៏ល្អបំផុតសម្រាប់ក្រុមរបស់អ្នក។ 
 ប្រភព៖ គណនីហ្វេសប៊ុក Ouk Van Day
នៅសាលាដូងនៅលើភ្នំគិរីរម្យអ្នកអាចធ្វើសកម្មភាពកំសាន្ត និងសប្បុរសធម៌ ជាច្រើនប្រភេទដូចជា៖
  • បោះជំរុំលក្ខណៈជាក្រុមនៅក្នុងទីធ្លាសាលាដូង ញ៉ាំអាហារជុំគ្នា ដុតភ្នក់ភ្លើងជជែកគ្នាលេង រាំកម្សាន្ត
ប្រភព៖ គណនីហ្វេសប៊ុក Ouk Van Day
  • ដំណើរកំសាន្តដោយថ្មើរជើងនៅតាមទីតាំងជាច្រើនកន្លែងដែលមានទេសភាពប្លែកភ្នែក ស្អាតៗដូចជាទឹកធ្លាក់ ទេសភាពព្រៃឈើដ៏ខៀវស្រងាត់ ជ្រលងភ្នំជាដើម ដោយមានក្រុមក្មេងសិស្សសាលាគួរឲ្យស្រលាញ់ជាអ្នកនាំផ្លូវ ដឹកនាំដោយលោកអ៊ុក វ៉ាន់ដេផ្ទាល់ផងដែរ។ 
ប្រភព៖ គណនីហ្វេសប៊ុក Ouk Van Day
  • លោកអ្នកក៏អាចធ្វើសកម្មភាពមនុស្សធម៌បានផងដែរ ដោយនាំយកសម្ភារសិក្សាបន្តិចបន្តួចផ្តល់ជូនដល់កូនសិស្សសាលាដូងសម្រាប់ពួកគេប្រើប្រាស់ក្នុងសកម្មភាពសិក្សាប្រចាំថ្ងៃ។
  • ចូលរួមធ្វើការជាក្រុមធ្វើកូនសួនបន្លែសរីរាង្គទុកឲ្យក្មេងៗទទួលទានសុខភាពល្អ និងទុកជាស្នាដៃអនុស្សារីយ៍ផងដែរ
  • សកម្មសប្បាយរីករាយជាច្រើនទៀតដែលលោកគ្រូសាលាដូងនឹងរៀបចំជូនចំអ្នកទាំងអស់គ្នា។
ប្រភព៖ គណនីហ្វេសប៊ុក Ouk Van Day

គួររំលឹកផងដែរ
សាលាដូង គឺជាឈ្មោះសាលារៀនសម្រាប់ក្មេងៗ ត្រូវបានយុវជនមួយរូបបានដាក់ឈ្មោះទៅតាមប្រវត្តិរបស់សាលាដែលយុវជនរូបនោះបានបង្កើតឡើងនាពេលដំបូង។ សាលាដូងមាន២ទីតាំង ពោលគឺទី១សាលាដូងកោះដាច់ នៅរាជធានីភ្នំពេញ និងទី២សាលាដូងនៅលើភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ដោយមានលោកអ៊ុក វ៉ាន់ដេ គឺជាស្ថាបនិក ហើយលោកក៏មានគម្រោងសាងសង់សាលាដូងទី៣នៅលើបឹងទន្លេសាបផងដែរ។
រូបភាពផ្សេងៗអំពីសលាដូងលើភ្នំគិរីរម្យ៖





Comments