Featured Post
- Get link
- X
- Other Apps
តឹងច្រមុះដោយសំបោរវាពិតជាធ្វើឲ្យអារម្មណ៍តានតឹង និងរំខានជាទីបំផុត ។ មនុស្សជាច្រើនឲ្យតែមានបញ្ហាតឹងច្រមុះកើតឡើងតែងតែចង់រកវិធីបំបាត់វាឲ្យបានលឿនបំផុតដើម្បីឲ្យពួកគេបានដកដង្ហើមស្រួលឡើញវិញ ។ មានវិធីជាច្រើនក្នុងការកាត់បន្ថយការតឹងច្រមុះ សូមសាកល្បងវិធីងាយៗដែលយើងអាចធ្វើបានដោយខ្លួនឯងដូចខាងក្រោម៖
- ប្រសិនបើអ្នកមានអារម្មណ៍តានតឹង ធុញទ្រាន់នឹងការតឹងច្រមុះ អ្នកអាចទៅងូតទឹកក្តៅអ៊ុនៗ ភ្លាមៗចំហាយបានមកពីទឹកក្តៅអាចបំបាត់ការតឹងច្រមុះ ធ្វើឲ្យអ្នកមានអារម្មណ៍ធូស្រាលជាបណ្តោះអាសន្នបានដែរ។
- ស្អំ Warm Compress។ បើអ្នកមិនមានឧបករណ៍ស្អំកំដៅ អ្នកអាចប្រើកន្សែងដែលជក់ទឹកបានល្អទៅជ្រលក់ទឹកក្តៅអ៊ុនៗ រួចស្អំនៅនៅលើថ្ងាស និងច្រមុះដូចរូបខាងក្រោម។ ចៀសវាងជ្រលក់ទឹកក្តៅពេក ព្រោះវាអាចធ្វើឲ្យអ្នករលាកស្បែកបាន ។ ប្រសិនបើមាន អ្នកក៏អាចដាក់ចំណិតខ្ញីស្រស់នៅក្នុងទឹកក្តៅ រួចចាំជ្រលក់កន្សែងចូល ហើយស្អំ វាកាន់តែតែប្រសើរថែមទៀត។
- ញាំទឹកតែក្តៅៗ ហើយស្រូបចំហាយតិចៗ ស្រាលៗពីកែវទឹកតែ(ទឹកតែខ្ញី កាន់តែប្រសើរ) ។ ចំហាយទឹកអាចជួយឲ្យច្រមុះរបស់យើងមានអាការះធូស្រាលបាន ហើយក៏ធ្វើឲ្យយើងបែកញើស មានអារម្មណ៍ស្រស់ស្រាយបានដែរ។ ប៉ុន្តែលោកអ្នកប្រុងប្រយ័ត្នចំពោះកូនក្មេង កុំបណ្តោយឲ្យកូនតូចៗរបស់អ្នកអនុវត្តដោយខ្លួនឯង ព្រោះអាចឲ្យពួកគេរងគ្រោះដោយការរលាកពីចំហាយក្តៅ។
- Get link
- X
- Other Apps



Comments
Post a Comment