Featured Post

របៀបបណ្តុះគ្រាប់ផ្លែប៉ោមដែលទិញពីផ្សារ

ផ្លែប៉ោមដែលយើងទិញពីផ្សារយើងក៏អាចយកគ្រាប់វាមកបណ្តុះកូនដើម្បីដាំលំអរនៅក្នុងទីធ្លាផ្ទះបានដែរ។ លោកអ្នកអាចអនុត្តតាមវិធីងាយៗដូចខាងក្រោម៖
របៀបបណ្តុះ 

  1. ពុះផ្លែប៉ោមកុំឲ្យកាំបិតប៉ះគ្រាប់នៅខាងក្នុង រួចយកគ្រាប់ចេញ
  2. យកគ្រាប់ផ្លែប៉ោមទៅលាងឲ្យស្អាត 
  3. មកសំបកស្តើងៗចេញពីគ្រាប់ (សូមមើលក្នុងវីដេអូ)
  4. យកគ្រាប់ប៉ោមដែលបកសំបករួចទៅដាក់ក្នុងក្រដាសជូនមាត់
  5. ស្រោចទឹកលើក្រដាសជូតមាត់ឲ្យសើមល្មម រួចដាក់ក្នុងកំប៉ុងបិតឲ្យជិតកុំឲ្យប៉ះពន្លឺថ្ងៃរយះពេល៧ថ្ងៃ
  6. ៧ថ្ងៃក្រោយគ្រាប់ប៉ោមនឹងចេញឬស រួចយកទៅដាក់នៅក្នុងផើងជាការស្រេច។
២សប្តាហ៍ក្រោយកូនប៉ោមនឹងដុះដូចរូបខាងក្រោម

ដើម្បីឲ្យកាន់តែច្បាស់ សូមសាកល្បងធ្វើតាមវីដេអូដូចខាងក្រោម៖

Comments